ព័ត៌មានជាតិ

រន្ធត់ណាស់! បុកស្លាប់ទៀតហើយ នៅស្រុកព្រៃកប្បាស

តាកែវ: លោកនាយផ្នែកនគរបាលចរាចរណ៍ស្រុកព្រៃកប្បាស បានប្រាប់ Post News ថា នៅវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី ២៨ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូបើកបញ្ច្រាសទិសគ្នាពីលិចទៅកើត បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ០៣ នាក់។

ហេតុការណ៍នេះ បានកើតទ្បើងត្រង់ចំណុចភូមិសៃវ៉ា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅលើផ្លូវលេខ ១២៩ ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ ១៣ ទៅ១៤ ។

ម៉ូតូពីរគ្រឿង ទី១ ម៉ាក កុបមូល C50 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ច.៩២៧៣ កណ១ អ្នកបើកបរមិនស្គាល់ឈ្មោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ និងម៉ូតូទី ២ ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG.8863 បើកបរដោយឈ្មោះ លឿងសេក ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ ដោយសារមិនពាក់មួកសុវត្ថិភាព រីឯអ្នករួមដំណើរឈ្មោះ នូ លាង ហុង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត ។

ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង និងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ព្រៃកប្បាស ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវធី ចំណែកឯសាកសព ត្រូវបានប្រគល់ជូនខាងក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់