ព័ត៌មានជាតិ

Neymar និង Messi មិនអាចជួយ PSG បានខណៈ Sterling និង Jesus រកបានម្នាក់មួយគ្រាប់

បរទេស៖ ជាការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញរវាងក្រុមមេឃខៀវ Man City និងក្រុមអ្នកមានបារាំង PSG នៅក្នុងទឹកដីរបស់ Etihad Stadium របស់ Man City ។

ម្ចាស់ផ្ទះមិនបានធ្វើឲ្យអ្នកគាំទ្រមានការអន់ចិត្តឡើយពីព្រោះថាបានយកឈ្នះទៅលើក្រុមភ្ញៀវ PSG ទាំងប្រផិតប្រផោយក្នុងលទ្ធផល២ទល់នឹង១ខណ:ដែលការគ្រប់គ្រងបាល់របស់ខ្លួនគឺមានរហូតទៅដល់៥៤ភាគរយនិងស៊ុតចំគោលដៅដល់ទៅ៦ដង។ជ័យជម្នះនេះមានន័យថា Man City នឹងត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតChampions League ដោយស្វ័យប្រវត្តិ

គ្រាប់បាល់ដំបូងនៃការប្រកួតមិនបានកើតឡើងនៅតង់ទី១នោះទេរហូតដល់នាទី ទី៥០ ទើបកីឡាករ Mbappe អាចស៊ុតប្រឡោះជើងអ្នកចាំទីបាន ១គ្រាប់មុនប៉ុន្តែបានត្រឹម ១០នាទីកីឡាករ Sterling បានរកមួយគ្រាប់បានមកវិញនៅនាទី ទី៦៣ ហើយបញ្ចប់ការប្រកួតជាមួយនឹងគ្រាប់បាល់ចុងក្រោយនៃការប្រកួតដោយកីឡាករ Jesus នៅនាទី ទី៧៦៕

មតិយោបល់