កំពង់ស្ពឺៈ (ព័ត៌មានបឋម) នៅវេលាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានករណីក្មេងប្រុសម្នាក់ អាយុប្រហែលជាង២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅតាមដងផ្លូវលេខ៥១ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណៈពេលនេះ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែង កើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News នឹងផ្សាយជូនបន្តនៅពេលក្រោយទៀត ៕
មតិយោបល់