ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្ដែងក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចដីឡូតិ៍ក្បែរខ្ទមចាស់ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៧នាក់ :

១-ជនសង្ស័យឈ្មោះ ជូរ រដ្ឋា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុង ភូមិ បឹងសាឡាង សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

២-ជនសង្ស័យឈ្មោះ ចាន់ នារតី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

៣-ជនសង្ស័យឈ្មោះ សោម រតនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ បឹងសាឡាង១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

៤-ជនសង្ស័យឈ្មោះផុន សូនី ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

៥-ជនសង្ស័យឈ្មោះសុភ័ណ្ឌ ចាន់ដារ៉ា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ពីរ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

៦-ជនសង្ស័យឈ្មោះផេង សុខភឿនភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ព្រែកសំណង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។

៧ -ជនសង្ស័យឈ្មោះពូន សារ៉ាត់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ មានជ័យ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី ។

 

មតិយោបល់