ព័ត៌មានជាតិ

ទ្វារមាសមិនសូវមានទឹករម្អិល ពិបាកដល់ចំណុចកំពូល មកពីមូលហេតុទាំងនេះ…

ការចេញទឹករម្អិលអំឡុងពេលរួមភេទ អាចជួយឲ្យប្រតិបត្តិការលើគ្រែរបស់យើង កាន់តែរលូន និងពោរពេញដោយភាពសុខស្រួល។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយមិនផលិតទឹករម្អិលទេនោះ វាអាចឲ្យយើងនិងដៃគូរបស់យើងឈឺចាប់នៅពេលរួមភេទ។ តើមូលហេតុអ្វីខ្លះធ្វើឲ្យស្រីៗយើងមិនចេញទឹករម្អិល?

១៖ កង្វះជាតិទឹក
កង្វះជាតិទឹក អាចជាមូលហេតុដែលធ្វើឲ្យទ្វារមាសស្ងួត ដោយសរតែកោសិការបស់យើងផ្សំឡើងពីទឹកភាគច្រើន ដូចនេះហើយនៅពេលដែលយើងហូបទឹកមិនគ្រប់គ្រាន់ វាអាចជះឥទ្ធិពលដល់រាងកាយទាំងមូល រួមទាំងបញ្ហាទ្វារមាសស្ងួត។ ហេតុនេះហើយ យើងគប្បីហូបទឹកយ៉ាងហោចណាស់ឲ្យបាន២.៧លីត្រក្នុងមួយថ្ងៃ។

២៖ អតុល្យភាពអ័រម៉ូន
ជាទូទៅមូលហេតុចម្បងមួយនៃបញ្ហាស្ងួនទ្វារមាស គឺបណ្តាលមកពីកម្រិតអ័រម៉ូត Estrongen ថយចុះ អំឡុងពេលអស់រដូវ ក្រោយសម្រាលកូន ឬអំឡុងពេលបំបៅដោះ។ យ៉ាងណាមិញ ការព្យាបាលជំងឺមហារីកដោយប្រើគីមី និងវិទ្យុសកម្មកម្មក្នុងអាងត្រគាកក៏អាចនាំឲ្យអរម៉ូណ Estrogen និងទឹករម្អិលក្នុងទ្វារមាសថយចុះដូចគ្នា។

៣៖ ការប្រើប្រាស់ថ្នាំ
ថ្នាំព្យាបាលអាលែកហ្ស៉ី និងផ្តាសាយ ក៏ដូចជាថ្នាំព្យាបាលជំងឺហឺតមួយចំនួន អាចបណ្តាលឲ្យស្ងួនទ្វារមាសហេតុនេះហើយស្រីៗយើងអាចសាកល្បងប្រើប្រាស់រូបមន្តព្យាបាលតាមបែបធម្មជាតិជំនួសវិញ បើជាការប្រសើរ។

៤៖ ស្ត្រេស
វាជារឿងពិបាកមួយសម្រាប់ស្រីៗយើងក្នុងការបញ្ចេញទឹករម្អិល នៅពេលដែលយើងមានអារម្មណ៍ស្ត្រេសខ្លាំង និងមិនអាចផ្តោតអារម្មណ៍បានល្អ។ ដូច្នេះហើយ យើងគប្បីស្វែងរកវិធីសាស្ត្របញ្ហាស្ត្រេសតាមរយៈការធ្វើសមាធិ ហាក់ប្រាណ ស្តាប់តន្រ្តី ឬអានសៀវភៅជាដើម។

៥៖ សាប៊ូកំពុងប្រើប្រាស់
ស្រីៗយើងមួយចំនួនប្រឈមនឹងបញ្ហាអាលែកហ្ស៉ីជាមួយនឹងសាប៊ូ ទឹកអនាម័យ និងទឹកអប់ ឬទឹកក្រអូបសម្រាប់បោកសម្លៀកបំពាក់ ដែលធ្វើឲ្យទ្វារមាសស្ងួត ឬក្រហាយ។ មួយវិញទៀត ទឹករម្អិលមួយចំនួនដែលយើងប្រើប្រាស់ក៏អាចមិនស័ក្កសមនឹងប្រភេទស្បែករបស់យើងដែរ។ ដូច្នេះដំណោះស្រាយចំពោះបញ្ហានេះ គឺការផ្លាស់ប្តូរសាប៊ូ និងទឹករម្អិលដែលមានសារធាតុផ្សំពីធម្មជាតិ៕

មតិយោបល់