បរទេស៖ កីឡាករអន្តរជាតិអង់គ្លេស Jack Grealish នៅសប្តាហ៍នេះបានធ្វើការលើកឡើងើអំពីគ្រាមួយកាលពីឆ្នាំ២០២០ដែលគាត់ស្ទើរតែបានសម្រេចចិត្តក្នុងការចុះកុងត្រាផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែបានត្រឹមបរាជ័យទៅវិញនៅពេលចុងក្រោយ។
កីឡាករ Grealish បានបញ្ជាក់ថាវាស្ទើរតែកៀកមែនទែនទៅហើយក្នុងការចុះកុងត្រាជាមួយនឹង Old Trafford ប៉ុន្តែមិនអាចបោះចោលឈ្មោះជាកីឡាករដែលនឹងមានតម្លៃខ្លួនថ្លៃជាងគេបំផុតលើលោកបានឡើយជាមួយនឹងមេឃខៀវ Man City ក្នងតម្លៃរហូតទៅដល់១០០លានផោន។
កីឡាករខ្សែបម្រើឆ្នើមវ័យ២៦ឆ្នាំរូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អជាមួយនឹង Aston Villa ក្នុងនាមជាកីឡាករប្រធានក្រុមផងហើយមិនបានប៉ុន្មានរដូវកាលចុងក្រោយគាត់បានក្លាយទៅជាកំពូលកីឡាករកម្រិតពិភពលោកដោយបានទាក់ទាញចិត្តក្លឹបជាច្រើនបួករួមទាំង Man City និង Man UTDផងដែរ៕
មតិយោបល់