ព័ត៌មានជាតិ

​​មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខណ្ឌដូនពេញ ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ភ្នំពេញ: នគរបាលខណ្ឌដូនពេញបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៤៩ ក្រុម៤៣ ភូមិ០៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នគរបាលឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ វិច្ឆិកា ហៅអាភា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅទីតាំងខាងលើ សង្កាត់ផ្សារថ្មី៣ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងរួមមាន៖ ក្រាមពណ៌សរថ្លា(គ្រឿងញៀន)ចំនួន​១៣កញ្ចប់ ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន​ ប្រាក់រៀលចំនួនប្រាំម៉ឺន,ទូរសព្ទចំនួន២គ្រឿង ម៉ាកហ្រ្គេនពណ៌សរចំនួន​១ នឹងម៉ាកណូគាចុចពិល ពណ៌ខ្មៅចំនួន​១។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលណ្ឌសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់