(ភ្នំពេញ)៖ នារាត្រីថ្ងៃត៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បវរកញ្ញាតំណាងប្រទេសនីមួយៗបានបង្ហាញសម្រស់រៀងៗខ្លួន នៃក្នុងឈុត តំណាងជាតិ នៃកម្មវិធី «Miss Grand International»។ យ៉ាងហោចណាស់ មានបវរកញ្ញាមកពីប្រទេសជាសមាជិកអាស៊ានចំនួន៨ ដែលបានចូលរួមប្រកួត Miss Grand International 2021 ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនប្រទេសនីមួយៗ ដោយបង្ហាញនូវការពេញចិត្តរៀងៗខ្លួន។
យ៉ាងណាមិញ បើក្រលេកមកមើលសម្រស់បេក្ខនារីដែលមកពីប្រទេសចំនួន៨ នៅតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ ឃើញថាមិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រ និងមហាជនសង្កេតឃើញថា បេក្ខនារីទាំងនេះ សុទ្ធសឹងតែជាអ្នកដែលមានសមត្ថភាព រំលេចដោយឈុតតំណាងជាតិដ៏ស្រស់ស្អាត។
ដោយឡែកចំពោះបេក្ខភាព Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា ក៏នឹងបង្ហាញឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» សម្រាប់ការប្រកួតធ្វើឡើងនៅប្រទេសថៃកាលពីយប់មិញ បានធ្វើឱ្យមានការគាំទ្រពីសំណាក់ស្រទាប់មហាជនខ្មែរយ៉ាងខ្លាំង។ តារាញូស៍ សូមបង្ហាញឈុតតំណាងជាតិនៃបណ្ដាប្រទេសអាស៊ានទាំង៨នេះដូចខាងក្រោម៖
១.បេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា
២.បេក្ខនារីតំណាងឲ្យប្រទេសថៃ
៣.បេក្ខនារីតំណាងឲ្យប្រទេសវៀតណាម
៤.បេក្ខនារីតំណាងឲ្យប្រទេសហ្វីលីពីន
៥.បេក្ខនារីតំណាងឲ្យប្រទេសឥណ្ឌូនេស៊ី
៦.បេក្ខនារីតំណាងឲ្យប្រទេសឡាវ
៧.បេក្ខនារីតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា
៨. បេក្ខនារីតំណាងឲ្យប្រទេសម៉ាឡេស៊ី
មតិយោបល់