បរទេស៖គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel មកដល់ពេលនេះនៅមិនទាន់ទទួលបានដំណឹងល្អនៅឡើយទេពាក់ព័ន្ធទៅនឹងកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារ Christensen ។
លោក Tuchel បានបន្តទៀតថាកីឡាករ Christensen ត្រូវតែប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ជាមួយនឹងក្លឹបនិងកុងត្រាថ្មីដែលទាមទារឲ្យគាត់ត្រូវតែសម្រេចចិត្តឲ្យបានឆាប់ៗទទួលយកកុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំនិងកំពុងរងចាំតែការសម្រេចចិត្តរបស់គាត់ប៉ុណ្ណោះ។
តាមកុងត្រាថ្មី Christensen នឹងទទួលបានប្រាក់កម្រៃថ្មីកើនឡើងលើសពីមុនគិតចាប់ពីខែសីហាមកមកម្ល៉េះប៉ុន្តែការសម្រេចចិត្តបន្តកុងត្រាថ្មីនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយនោះទេនេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹករូបនេះ។
គួរឲ្យដឹងដែរថា Christensen ដែលនឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួននារដូវក្តៅខាងមុខនោះបានបង្ហាញខ្លួន១៣លើកមកហើយក្នុងការប្រកួតលីគក្នុងរដូវកាលនេះហើយសរុប២៧ដងទាំងក្នុងការប្រកួត Champions League ផងដែរ៕




មតិយោបល់