ព័ត៌មានជាតិ

ម៉ាឡេស៊ី ហាមអ្នកដំណើរមកពីប្រទេសចំនួន៨ ចូលក្នុងប្រទេស ទប់ស្កាត់វីរុសបំប្លែងថ្មី Omicron

(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន៨ ចូលមកក្នុងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 បំប្លែងថ្មី Omicron។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក ខរី ចាម៉ាលូតឌីន (Khairy Jamaluddin) បានឱ្យដឹងទៀតថាប្រទេសទាំង៨ ខាងលើ រួមមានអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ូហ្សំប៊ីគ, ណាមីបៀ, ហ្ស៊ីមបាវ៉េ និងម៉ាឡាវី ដោយអ្នកដំណើរមិនមែនជាពលរដ្ឋម៉ាឡេស៊ី នឹងមិនត្រូវបាន អនុញ្ញាតឱ្យចូលក្នុងប្រទេសម៉ាឡេស៊ីឡើយ។ វិធានការរឹតត្បិតនេះក៏ត្រូវអនុវត្តដូចគ្នាដែរលើពលករ រួមទាំងនិស្សិតបរទេសមកពីប្រទេសទាំងនេះ ខណៈមកទល់នឹងពេលនេះ, ម៉ាឡេស៊ីមិនទាន់ប្រកាសពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅឡើយទេ៕

បើតាមរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី ពលរដ្ឋម៉ាឡេស៊ី ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍នឹងមិនរងផលប៉ះពាល់ដោយសារបម្រាមនេះទេ ប៉ុន្តែពួកគេនឹងត្រូវតម្រូវឱ្យ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅពេលត្រឡប់មកដល់ស្រុកកំណើតវិញ៕

ប្រភព៖​​ Reuters

មតិយោបល់