បរទេស៖ កីឡាករខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah នៅតែបន្តអាចរកគ្រាប់បាល់ដល់ទៅ២គ្រាប់បន្ថែមទៀតជូនក្រុម Liverpoolយកឈ្នះទៅលើក្រុម Everton ជាម្ចាស់ផ្ទះយ៉ាងងាយស្រួល។
ក្នុងនោះផងដែរកីឡាករ Jordan Henderson និងកីឡាករ Diogo Jota ក៏សុទ្ធតែជារកគ្រាប់បាល់បានម្នាក់មួយគ្រាប់ផងដែរនៅក្នុងការប្រកួតយប់មិញនេះ។
គ្រាប់បាល់ទី១កើតឡើងតាំងតែពីនាទីទី៩ដោយកីឡាករ Henderson និងបន្តថែម១គ្រាប់ទៀតដោយកីឡាករ Mo Salah នៅនាទីទី១៩។មុនបញ្ចប់តង់ទី១កីឡាករ Gray អាចតាមពីក្រោយវិញបាន១គ្រាប់តែនៅតង់ទី២កីឡាករ Salah បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៦៤និងមួយគ្រាប់ចុងក្រោយដោយ Jota នៅនាទីទី៧៩៕
មតិយោបល់