ភ្នំពេញៈ បុរសម្នាក់បើករថយន្តរេចង្កូតទៅបុកទូរកាប៊ីនភ្លើង បណ្តាលឲ្យរងការខូចខាត តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង២០នាទី រំលងអាធ្រាត ឈានចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ជិតនិងស្តុបទូតសូរវៀត ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាក តូយូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2U-1070 បើកបរដោយបុរសម្នាក់។
ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិង ទូរកាប៊ីនភ្លើង នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតអស់មួយទូរ ចំណែករថយន្តវិញរងការខូចខាតផងដែរ។
បន្ទាប់ពីបង្កហេតុរួច អ្នកបើករថយន្ត បានចុះពីលើរថយន្ត ទាំងសភាពស្រវឹងទ្រេតទ្រោត ហើយភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចហើយបានឃាត់ខ្លួនអ្នកបើករថយន្ត យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់៕
មតិយោបល់