ព័ត៌មានជាតិ

ម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹង តារាហ្វេសប៊ុកល្បីម្នាក់! និងទាសំណងរហូតដល់​ ២០០លានរៀល

តារាហ្វេសប៊ុកល្បី Alex Conanreal ដែលត្រូវបានគេដឹងថា កំពុងរស់នៅឯប្រទេសបារាំង ត្រូវតារាចម្រៀង ម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ​ពីបទ​ជេរប្រមាថ ​និង​បរិហារកេរ្តិ៍​ជាសាធារណៈ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​២០០​លាន​រៀល​។​

យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​តារា​ហ្វេ​សប៊ុ​ក​ល្បីឈ្មោះ​ដែល​លោក ម៉ៃ សុគន្ធ ដាក់ពាក្យ​ប្តឹងទៅ​តុលាកា​មានឈ្មោះ ចែ​តា ឬ ​Alex Conan​។ ​ករ​ណី​បណ្តឹង​នេះ ​កើតឡើង​ក្រោយពេល​ភាគី​ទាំងពីរ​កន្លងមក​ធ្លាប់​រង​នូវ​ការប៉ះពាល់​ពាក្យសម្តី​គ្នា​មួយចំនួន​ ទើប​ក្រោយមក​ទៀង​ធ្វើ​ឲ្យ​តារា​ហ្វេ​ស​ប៊ុ​ក​ល្បី ឈ្មោះ ចែ​តា បញ្ចេញ​ការ​ឡាយ​វីដេអូ​ដោយ​ជេរ​ប្រមាថ​មកលើ​លោក ម៉ៃ សុគន្ធ ជា​សាធារណៈ​នៅលើ​បណ្តា​ញ​សង្គម​។

ដោយឡែក​តារាចម្រៀង​លោក ម៉ៃ សុគ ន្ធ ដែល​ជា​ដើមបណ្តឹង​បាន​បង្ហោះ​ខ្លឹមសារ​ខ្លី​ដូច្នេះ​ថា ​ប្តឹង​គឺ​ប្តឹង​មិនមែន​ជួប​ប្តឹង​ទេ​ តែ​អត់​ពេលអង្គុយ Live ជេរ​នាំ​ថោក​។ ​មិនមែន​ជួប​ប្តឹង​ទេ​តែ​រឿង​ខ្លះ​ត្រូវ​ប្តឹង​។

​បើ​យោងតាម​ពាក្យបណ្តឹង​របស់លោក ម៉ៃ សុគន្ធ ដែល​ត្រូវបាន​បែកធ្លាយ​នោះបាន​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី ​០៦ ​ខែធ្នូ ​ឆ្នាំ ​២០២១ ​លោក​បានដាក់​ពាក្យ​ប​ណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដោយ​ប្តឹង​ទៅលើ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Alex CoNan Real Official ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើស​អើយ​ប្រព្រឹត្ត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

នៅក្នុង​ពាក្យបណ្តឹង​ដដែល​នេះ ​បាន​លើកឡើងថា​កាលពី​ថ្ងៃទី​ ២៨ ​ខែវិច្ឆិកា ​ឆ្នាំ​ ២០២១ ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Alex CoNan Real Official​ បានធ្វើការ​ឡាយ​វីដេអូ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដោយ​បាន​និយាយ​ជេរប្រមាថ​ និង​បរិហារកេរ្តិ៍​ក៏ដូចជា​ញុះញង់​ឲ្យ​មានការ​រើស​អើយ​មកលើ​រូបខ្ញុំ​(​លោក ម៉ៃ សុគន្ធ )​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ដោយបាន​ប្រើពាក្យ​ថា (​លោក ម៉ៃ សុគន្ធ អា​តារា​មុខឆ្កែ អា​តារា​លិច​ទឹ អា​ថោក អា​ឆ្កែ អា​ខ្លួន​ពោរពេញ​ដោយ​មេរោគ​កាម​រោគ​…..​ក្បាល​ហែង​កើតចេញពី​ស្បែកជើង អញ ….​វា​ប្រើប្រាស់​គ្រឿងញៀន ធ្វើ​ខុសច្បាប់ ជក់​កញ្ឆា ហិតកាវ បាត់បង់​សតិ ហើយ​សរសៃប្រសាទ​…​ហែង​ឆ្កួត ហែង​ឡប់ សណ្តាន​ហែង​វា​ឈាមថោក​….​ហែង​មើល​មនុស្ស​រាប់ម៉ឺន​រាប់ពាន់នាក់​កំពុង​ជេរ​ហែង​គ្រប់គ្នា​…..)​និង​ពាក្យ​មិន​គប្បី​ជាច្រើន​ទៀត​។​

តាមរយៈពាក្យបណ្តឹង​នោះ​លោក ម៉ៃ សុគន្ធ ក៏បាន​សូម​សំណូម​ពរ ​និង​ស្នើ​សុំ​ដល់​តុលាការ​ធ្វើការ​ស្វែងរក​អត្តសញ្ញាណ​របស់​ជន​ប្រព្រឹត្ត​ និង​ស្វែងរក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ដល់​រូបលោក​ព្រមទាំង​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល​ផងដែរ​៕

មតិយោបល់