ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានទទួលជនសង្ស័យម្នាក់ ពីសន្តិសុខឆាយណាថោន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ស្ថិតនៅភូមិ០៦ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៩និង៣០នាទី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ជនសង្ស័យឈ្មោះ Buntharik MumthuleePrem ភេទស្រី ជនជាតិថៃ មុខរបរបំរើការខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ០៦ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត:ប្រទេសថៃ ។
វត្ថុតាងដកហូតបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ ។
-ទូរស័ព្ទ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់