ព័ត៌មានជាតិ

ទាហានអាមេរិកបញ្ចប់បេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ហើយនឹងជំនួសមកវិញនូវតួនាទីហ្វឹកហ្វឺន

ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថា កងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ចប់បេសកកម្មប្រយុទ្ធរបស់ពួកគេ ហើយនឹងជំនួសមកវិញនូវតួនាទីហ្វឹកហ្វឺន និងប្រឹក្សាសម្រាប់យោធារបស់ប្រទេសអ៊ីរ៉ាក់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា ចំនួនទាហានសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នឹងមិនផ្លាស់ប្តូរច្រើននោះទេ។ សហរដ្ឋអាមេរិកមានកងទ័ពប្រមាណ ២៥០០នាក់ឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់។ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០១៤ ដើម្បីវាយរុញច្រានក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម បន្ទាប់ពីពួកសកម្មប្រយុទ្ធបានដណ្តើមកាន់កាប់តំបន់ធំទូលាយនៃប្រទេស និងប្រទេសស៊ីរីនៅជិតខាង។

មតិយោបល់