ព័ត៌មានសិល្បៈ និងកម្សាន្ត

អបអរសាទរ! សិល្បៈការិនី ៣រូបនេះ ទទួលបានឥស្សរិយយសពីអង្គព្រះមហាក្សត្រ

(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ អ្នកនាង មាស សុខសោភា កញ្ញា អ៊ីវ៉ា និង កញ្ញា ញឹម ច័ន្ទថន ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយសស មុន្នីសោរា ភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឈន៍ និងមហាសេនាបន្ទាប់ពីពួកគេបានចូលរួមសកម្មភាពយ៉ាងសកម្មក្នុងសង្គមនាពេលកន្លងមក។

ក្រោយទទួលបានគ្រឿងឥស្សរិយយសនេះ តារាចម្រៀង មាស សុខសោភា បានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំម្ចាស់ជាខ្ញុំ មាន សេចក្តីរំភើប រីក រាយឥតឧបមា ក្នុងនាមខ្ញុំម្ចាស់ជាសិល្បករចម្រៀងមួយរូប ដែលមាន ភ័ព្វវាសនាបានទទួលគ្រឿង ឥស្ស រិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះករុណា ព្រះ បាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ ខ្ពស់ បំផុត» ។

ស្រដៀងគ្នានេះ កញ្ញា អ៊ីវ៉ា ក៏បានឱ្យដឹងយ៉ាងដូច្នេះដែរថា «ខ្ញុំម្ចាស់នាងខ្ញុំ ឃីន ស្រីនាថ (អ៊ីវ៉ា) ពិត ជាមានមហាកិត្តិយយសក្រៃលែង ដែលថ្ងៃនេះនាង ខ្ញុំបានទទួល នូវគ្រឿង ឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាម្ចាស់ជីវិតលើត្បូង ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ បំផុត ដែលត្រូវ បានព្រះ ប្រថាប់ ព្រះ រាជលញ្ឆករ»។
ដោយឡែកតារាសម្ដែងកញ្ញា ញឹម ច័ន្ទថន ក៏បានពោលដោយក្ដីរីករាយដែរថា «មហា កិត្តិយស ណាស់សម្រាប់ ខ្ញុំ ថ្ងៃនេះដែលបានទទួលគ្រឿងឥស្សរិយយស មុនីសោរាភ័ណ្ឌ ថ្នាក់ មហា សេនា» ។

គួរបញ្ជាក់ថា ពិធីប្រគល់ និងទទួលប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ដល់តារាស្រីទាំង៣ដួងខាងលើធ្វើឡើងក្នុងឱកាសអបអរទិវាជាតិ និងអន្តរជាតិ ៩ធ្នូ ប្រុយុទ្ធប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៩ ម្សិលមិញនេះ។ បើតាមតារាសម្ដែង ញឹម ច័ន្ទថន បញ្ជាក់ថា កន្លងមកនាងតែងបានចូលរួមសកម្មភាពជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្នុងកម្មវិធីផ្សេងៗ ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយជាដើម និងសកម្មភាពជាច្រើនទៀត។ ដោយឡែកចំពោះតារាចម្រៀង មាស សុខសោភា និងតារាចម្រៀង អ៊ីវ៉ា តែងតែផ្ដល់កិត្តិយសចូលរួមស្ម័គ្រចិត្តច្រៀងនៅក្នុងកម្មវិធីនានារបស់អង្គភាពមួយនេះផងដែរ៕

មតិយោបល់