ភ្នំពេញៈ លោក កែវ មុនី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦នេះ បានបើកសវនាការជាសាធារណៈជំនុំជម្រះទោសបុរសជនជាតិកុងហ្គោម្នាក់ពាក់ព័ន្ធសំណុំរឿង ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីបើកលុយនៅក្នុងធានាគារកាណាឌីយ៉ា ចំនួន ៤៨,០០០ ដុល្លារ។
ជនជាប់ចោទឈ្មោះ KAZI FRANCS OLIVIER ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិកុងហ្គោ ត្រូវបានលោកស្រី សឺ វណ្ណនី តំណាងអយ្យការចោទប្រកាន់ពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅធនាគារកាណាឌីយ៉ា កាលពីអំឡុងថ្ងៃទី១៧ និង២២ ខែមីនា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៦២៨នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការនារសៀលនេះ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានយកលិខិតឆ្លងដែនក្លែងក្លាយទៅបើកប្រាក់ចំនួន ៤៨,០០០ដុល្លារនៅធនាគារកាណាឌីយ៉ាប្រាកដមែន ដោយខ្លួនធ្វើតាមបញ្ជារបស់ឈ្មោះ ហ្វ្រង់ ស្វ័រ ដែលសន្យាថា បើកបានលុយបាន នឹងចែកឱ្យខ្លួនចំនួន ២.០០០ដល្លារ។ ជនជាប់ចោទបានបន្តថា ដោយមានការសង្ស័យបុគ្គលិកធនាគារបានចាប់ខ្លួនគេឱ្យសមត្ថកិច្ចភ្លាមៗតែម្តង។
សំណុំរឿងនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ខាងមុខ៕
https://youtu.be/o6Z8VfhI5Dw
មតិយោបល់