ប្រវត្តិសាស្ត្រ:នៅថ្ងៃទី២២ខែវិច្ឆិកាកាលពីក្នុងឆ្នាំ១៩០០រថយន្តដំបូងដែលត្រូវបានផលិតក្រោមឈ្មោះយីហោMercedes ត្រូវបានគេយកគំរូទី១ បផុតសម្រាប់ការបើកសម្ពោធទីផ្សាររបស់ខ្លួននៅទីក្រុង Cannstatt ប្រទេសអាល្លឺម៉ង់។ រថយន្តនេះត្រូវបានផលិតឡើងជាពិសេសសម្រាប់អ្នកទិញ ម្នាក់ដែលមានឈ្មោះEmil Jellinek គឺជាសហគ្រិនដែលមានចំណង់ចំណូលចិត្តចំពោះរថយន្តដែលមានល្បឿនលឿននិងឆើតឆាយ។
កាលពីដំបូងឡើយនៅឆ្នាំ ១៨៨៦ ក្រុមវិស្វករអាល្លឺម៉ង់២នាក់គឺលោក Gottlieb Daimler និង Wilhelm Maybach បានផលិតបាននូវរថយន្ដមុនដំបូងគេបង្អស់របស់ពិភពលោកប៉ុន្តែមិនទាន់មានប្រើប្រាស់ម៉ាស៊ីនប្រភេទFour Stroke Engineឡើយរហូតដល់ឆ្នាំ១៨៨៩ទើបបុរសទាំង២នាក់នេះអាចផលិតបានរថយន្តថ្មីដែលប្រើប្រាស់នូវកម្លាំងម៉ាស៊ីនប្រភេទនេះឡើងបាននិងក៏បានបង្កើតបានជាក្រុមហ៊ុនមួយដែលមានឈ្មោះថាDaimler Motoren Gesellschaft ឬD-M-G។
នៅឆ្នាំ១៨៩៦លោកEmil Jellinekបានឃើញស្ពតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនរថយន្តD-M-Gនៅក្នុងកាសែតរបស់អាល្លឺម៉ង់ទើបលោកបានសម្រេចចិត្តធ្វើដំណើរទៅដល់រោងចក្ររបស់វានៅក្នុងទីក្រុងCannstattតែម្តងដើម្បីធ្វើការកម្ម៉ង់ទិញដោយរថយន្តដំបូងនោះអាចធ្វើដំណើរបានតែត្រឹម១៥ម៉ាលក្នុងមួយម៉ោងប៉ុណ្ណោះ៕
មតិយោបល់