ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយ ត្រូវបានមន្ត្រីជំនាញរកឃើញ ដកហូតកម្ទេចចោល

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ និងទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ឬទំនិញគ្មានស្លាកសញ្ញា ត្រឹមត្រូវនៅលើទីផ្សារ ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ចំនួន ១៣៤គីឡូក្រាម និងអាល់កុលមេតាណុលចំនួន ៤៣៥លីត្រ ដែលត្រូវបានដាក់លក់លើទីផ្សារ ។

ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុក ដើម្បិកម្ទេចចោល ព្រមទាំងបានឃាត់ទុកបណ្ដោះអាសន្ន នូវអាល់កុលមេតាណុលចំនួន ៤៣៥លីត្រនោះដើម្បីស៊ើបអង្កេតបន្ត ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ ៕

មតិយោបល់