ខេត្តកោះកុង ៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូនិងរថយន្ត ជិះបញ្ច្រាសទិសគ្នា នៅចំណុចផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល បណ្ដាលឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួសធ្ងន់ ១ នាក់(ស្រី)។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីគឺម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ ពាក់ផ្លាកលេខកណ្ដាល1B -3132 អ្នកបើកបរ ឈ្មោះ ឆេន ណែត ភេទស្រី អាយុ ១៣ ឆ្នាំ មុខរបរសិស្ស ស្លាប់ និងអ្នករួមដំណើរ ជាម្ដាយឈ្មោះ អែក ឈិន (គ្មានមួកសុវត្ថិភាព)អាយុ៣១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ។ បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកនិងរថយន្តកាំម៉ារី ចំពីមុខ ។
ចំណែករថយន្តបង្កម៉ាកកាមរី ពណ៌ស្លែពាក់ផ្លាកលេខកំពង់ស្ពឺ 2A-0997 អ្នកបើកបរឈ្មោះអាត លេ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
មូលហេតុ អ្នកបើករថយន្តប្រើប្រាស់ល្បឿនលឿនលើផ្លូវកោងក្រាលក្រួសក្រហម រេចង្កូតចូលមកទ្រូងផ្លូវខាងឆ្វេងបុកនិងម៉ូតូតែម្តង។
ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ចំណែកអ្នកស្លាប់ សមត្ថកិច្យើងបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្ន ម៉ូតូ នឹងរថយន្តសមត្ថកិច្ចយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល រងចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់