ព័ត៌មានជាតិ

ឃាតក ដែលអារ.កសម្លាប់យុវជនម្នាក់ក្នុងគុម្ពព្រៃនៅខេត្តកំពត ពេលនេះចាប់បានហើយ!

កំពតៈ លោក វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាបបានប្រាប់Post Newsថា បន្ទាប់ពីមានករណីឃាតកម្មអារ.កសម្លាប់យុវជនម្នាក់ក្នុងគុព្ពព្រៃ យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយនៅវេលាម៉ោង៤ និង៥១នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់ខាងលិចផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីនាយស្នងការយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិត្ត រតនៈ ហៅដាំ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃតុម្ត ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ ចាន់ កុសល ហៅភាព ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។
២. ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ ១៨ឆ្នាំស្នាក់នៅភូមិឫស្សីមួយគុម្ភ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់