វិធីបង្ការកុំឲ្យមានស្នាមសង្វារ នៅពេលមានផ្ទៃពោះ គឺមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ប្រសិនបើមិនយកចិត្តទុកដាក់ថែរក្សាខ្លួននោះ។ អត្ថបទមួយនេះនឹងបង្ហាញប្រាប់អ្នកនូវវិធី បង្ការមួយចំនួនដូចតទៅ ៖
. ប្រការទី១ : អ្នកត្រូវទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ ជាពិសេសអាហារសម្រាប់ជំនួយដល់ស្បែក និងសុខភាពរបស់កូនដែលនៅក្នុងផ្ទៃ។ អ្នកត្រូវទទួលទាន វីតាមីន កំឡុងពេលពពោះ មុនពេលសម្រាលកូន ហើយទទួលទានអាហារដែលមានកម្រិត កាឡូរី ត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ព្រមទាំងអាហារដែលមានជាតិ កាល់ស្យូម ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ វីតាមីន បន្លែ និងផ្លែឈើជាដើម។
. ប្រការទី២ : អ្នកត្រូវពិសារទឹក ឱ្យបានច្រើនជារៀងរាល់ថ្ងៃ។ អ្នកគួរពិសាទឹកយ៉ាងតិចណាស់ ៨ កែវ ឬ ច្រើនជាងនេះកាន់តែប្រសើរជាប្រចាំថ្ងៃ ដើម្បីឱ្យរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ សម្រាប់ជាជំនួយដល់ស្បែករបស់អ្នក ឱ្យមើលទៅឃើញមានសំណើមទន់ភ្លឺរលោង មិនមានសង្វារ។
. ប្រការទី៣ : អ្នកត្រូវថែរក្សា ការឡើង ឬចុះទម្ងន់ទៅតាមការណែនាំ។ ជាធម្មតាស្ដ្រីមានផ្ទៃពោះតែងតែឡើងទម្ងន់ គឺជារឿងធម្មតា ក៏ប៉ុន្ដែចូរអ្នកធ្វើយ៉ាងណាកុំឱ្យឡើង ឬចុះទម្ងន់លឿនពេក ដែលជាហេតុបង្កឱ្យមានសង្វារនៅលើស្បែករបស់អ្នក។ ដូចគ្នានេះដែរ ក្រោយពេលសម្រាលកូន ចូរអ្នកធ្វើយ៉ាងណា កុំឱ្យខ្លួនឯងចុះទម្ងន់លឿនពេក វាផ្ដល់ផលអាក្រក់ដល់ស្បែករបស់អ្នកយ៉ាងខ្លាំង ដូចជាធ្វើឱ្យស្បែកយារធ្លាក់ មានសភាពជ្រីវជ្រួញ មានលេចចេញស្នាមសង្វារ។
. ប្រការទី៤ : អ្នកត្រូវលាបឡេផ្ដល់សំណើមដល់ស្បែករបស់ខ្លួន។ អ្នកគួរលាបនៅត្រង់ម្ដុំសុដន់ ក្បាលពោះ ចង្កេះ ខ្នង ភ្លៅ និងជើង ជារៀងរាល់ពេលព្រឹក និងពេលយប់។ អ្នកត្រូវជ្រើសរើសឡេប្រភេទណា ដែលផ្ដល់ជាតិសំណើមច្រើន ដើម្បីកាត់បន្ថយស្បែកស្ងួត ដែលជាហេតុធ្វើឱ្យរមាស់ និងកើតសង្វារ។ ឡេប្រភេទនេះ ជួយចិញ្ចឹមកោសិកាស្បែក និងបណ្ដុះស្បែក កោសិកាស្បែកថ្មីៗ។ អ្នកគួរប្រើឡេណាដែលផ្សំឡើងពី បឺរកាកាវ ប្រេងអាល់ម៉ុន និង បឺរ Shea ដែលជាជម្រើសដ៏ល្អបំផុត សម្រាប់លាបស្បែកការពារកុំឱ្យកើតសង្វារ ។
. ប្រការទី៥ : បន្ដថែទាំស្បែកបន្ទាប់ពីសម្រាលកូនរួច ជាមួយការលាបឡេផ្ដល់សំណើម ពិសាទឹកឱ្យបានច្រើន បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់ ដើម្បីស្បែករបស់អ្នកមានសភាពហាប់ណែនស្រស់ថ្លា ភ្លឺរលោង ស្អាតគ្មានស្នាមសង្វារ៕
https://i1272.photobucket.com/albums/y389/domneng/pregnancy_zpsff30e7d5.jpg
មតិយោបល់