ព័ត៌មានជាតិ

Trippier ផ្ទេរទៅចូលរួម Newcastle កាន់តែអាចទៅរួច

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអង់គ្លេស Newcastle បានបង្ហាញនូវទំនុកចិត្តយ៉ាងរឹងម៉ាំថានឹងអាចនាំយកកីឡាករខ្សែការពារពោរពេញដោយបទពិសោធម្នាក់ពីក្លឹបអេស្បាញបាន។

Newcastle បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកីឡាករខ្សែការពារស្លាប Trippier ពីក្លឹបAT Madrid ខណ:ដែលការពិភាក្សាគ្នាគឺកំពុងស្ថិតនៅក្នុងដំណើរការទៅហើយហើយកីឡាករផ្ទាល់ក៏មានបំណងចង់ត្រឡប់មកអង់គ្លេសវិញផងដែរ។

ក្រៅពីនោះប្រភពដដែលក៏បានបញ្ជាក់ដែរថាកីឡាករផ្ទាល់បានប្រាប់ទៅកាន់មិត្តភ័ក្តជិតស្និទ្ធរបស់ខ្លួនថាគាត់នឹងជម្រុញឲ្យកិច្ចព្រមព្រៀងនេះអាចធ្វើឡើងបានឆាប់បំផុតនៅត្រឹមខែមករាខាងមុខនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ Trippier បានបង្ហាញខ្លួន២០ដងមកហើយសម្រាប់រដូវកាលនេះឲ្យក្លឹបអេស្បាញហើយកុងត្រារបស់គាត់នៅសល់តែ១២ខែទៀតប៉ុណ្ណោះរហូតដល់ឆ្នាំ២០២៣៕

មតិយោបល់