ព័ត៌មានជាតិ

ទីបំផុត! Inter Milan ជាផ្លូវការផ្តាច់កុងត្រារបស់ Eriksen ហើយ

បរទេស៖ អតីតកីឡាករឆ្នើមរបស់ក្លឹប Spurs លោក Christian Eriksen នៅថ្ងៃនេះត្រូវបានក្លឹបអ៊ីតាលីសម្រេចចិត្តជាស្ថាពរហើយក្នុងការលប់ចោលកុងត្រាដែលនៅសេសសល់ជាមួយគ្នា។

គួរឲ្យដឹងដែរថាចាប់តាំងពីមានបញ្ហាបេះដូងកាលពីប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០ឲ្យដាណឺម៉ាកប៉ះនឹងក្រុមហ្វាំងឡង់មករហូតដល់ពេលនេះកីឡាកររូបនេះគឺមិនទាន់បានវិលត្រឡប់នឹងបង្ហាញខ្លួនលេងឲ្យក្លឹបបាននៅឡើយ។

កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានហាមប្រាមមិនឲ្យប៉ះពាល់ជាមួយនឹងកីឡាគ្រប់ប្រភេទក្នុងតំណាក់កាលនេះដោយក្រុមគ្រូពេទ្យរបស់ប្រទេសអ៊ីតាលីដែលនេះគឺជាមូលហេតុធំមួយនៅពីក្រោយការសម្រេចចិត្តរបស់ Inter Milan .

ទោះបីជាយ៉ាងណាក្តី Inter Milan នឹងត្រូវបង់ថ្លៃខូចខាតកុងត្រាដែលមានសុពលភាពរហូតទៅដល់២ឆ្នាំកន្លះទៀតដែលធ្លាប់បានធ្វើកន្លងមកជាមួយនឹងគ្នា៕

មតិយោបល់