ព័ត៌មានជាតិ

ជនសង្ស័យជំនាញឆក់ផង ប្លន់ផងយ៉ាងសកម្ម នៅក្រុងបាត់ដំបង ត្រូវអស់លក្ខណ៍ឃាត់ខ្លួនបានហើយ

បាត់ដំបង: កម្លាំងការិយាល័យជំនាញ បានចុះស្រាវជ្រាវ និង បង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (យកកាំបិតភ្ជង់ និងដំបងគំរាមប្លន់ និងឆក់យកទ្រព្យសម្បត្តិ) របស់ជនរងគ្រោះយ៉ាងសកម្មនារយ:ពេលកន្លងទៅ ក្នុងក្រុងបាត់ដំបង។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ទី១- ឈ្មោះស្វឿង ប៉ាវ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២.ឈ្មោះ យ៉ន ភារុណ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយ បានឆ្លើយ សារភាពថា ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាព (ឆក់និងប្លន់) ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅ ក្នុងក្រុងបាត់ដំបងជាច្រើនលើកមកហើយ។

ដកហូតវត្ថុតាងរួមមាន ៖
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone
-ខ្សែករបស់ជនរងគ្រោះមួយកំណាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញធ្វើ ការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ ការតាមនីតិវិធី លើកលែងតែទូរស័ព្ទដៃ០១គ្រឿង និងកំណាត់ខ្សែក បានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់