ព័ត៌មានជាតិ

Mino Raiola ចង់ឲ្យ Barcelonaទិញ Pogba សិនបើចង់បាន Haaland

បរទេស៖ ក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាងថាខ្លួនគឺគ្មានចំណាប់អារម្មណ៍ឡើយជាមួយនឹងកីឡាករបារាំង Paul Pogba ជាពិសេសកញ្ចប់លក្ខខណ្ឌដែលមានតម្លៃថ្លៃខ្លាំងនោះ។

ក្លឹបបានអះអាងរួចហើយដែរទៅកាន់ក្លឹបភ្នាក់ងាររបស់កីឡាករគឺលោក Mino Raiola ទោះបីជាបុរសរូបនេះធ្លាប់បានដាក់លក្ខខណ្ឌថាប្រសិនបើចង់បាន Erling Haaland ចាំបាច់ត្រូវតែទិញយក Pogba ជាមុនសិន។

គួរឲ្យដឹងដែរថាលោក Raiola ថ្មីៗនេះបានជួបគ្នាជាមួយនឹងប្រធានក្លឹប Barcelona លោក Joan Laporta ផងដែរអំពីលទ្ធភាពនៃការដោះដូរក្នុងខែមករាខាងមុខនិងរដូវក្តៅផងខណៈដែលក្លឹបកំពុងស្ថិតនៅក្រោមការដឹកនាំថ្មីរបស់លោក Xavi៕

មតិយោបល់