ព័ត៌មានសិល្បៈ និងកម្សាន្ត

រៀបការបានកូនមួយ! ស្រាប់តែ តារាសម្តែង ម៉ាក សែនសូនីតា ពោលពាក្យបែបនេះ…

(ភ្នំពេញ)៖ កន្លងមកតារាសម្ដែងស្រីរូបស្រស់អ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា បានទម្លាយពីសុភមង្គលនៅលើបណ្ដាញសង្គមថា នាងជាប្រពន្ធដែលមានសំណាងខ្លាំងណាស់ ដែលបានលោក ប៉ុល វិបូ ជាស្វាមី ព្រោះលោកមិនត្រឹមពូកែរកស៊ី និង ចេះផ្គាប់ចិត្តប្រពន្ធទេ ថែមទាំងចេះមើលថែកូនបានយ៉ាងល្អថែមទៀត។

ជាការពិតបើតាមការសង្កេតឃើញសកម្មភាពនៅលើបណ្ដាញសង្គមកន្លងមក ចាប់តាំងពី តូតា សម្រេចចិត្តកាន់ដៃស្វាមីអាយុបងនាងដល់ទៅជាងមួយជួរចូលរោងការមក មិនត្រឹមតែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្ដីទេ តែក៏ទទួលបានកាដូមានតម្លៃថ្លៃៗញឹកញាប់ ដូចជារថយន្តទំនើបជាដើម ។

ជាក់ស្តែងនៅពេលថ្មីៗនេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះរូបភាពជាច្រើន សន្លឹករួមជាមួយស្វាមីជាទីស្រលាញ់ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយនិង សំណេរថា «ចង់ឲ្យគេស្រលាញ់យើង ហើយទទួលយកចរិតពិតរបស់យើងបាន យើងក៏ត្រូវស្រលាញ់គេ ហើយត្រូវទទួលយកនូវចរិតពិតរបស់គេដូចគ្នា។ គ្មានមនុស្សណាល្អឥតខ្ចោះទាំងអស់នោះទេ ចង់បានសុភមង្គលត្រូវចេះយល់ចិត្តគ្នា អធ្យាស្រ័យអោយគ្នា និងធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថាកក់ក្ដៅគ្រប់ពេលវេលា ទើបនៅជាមួយគ្នាបាន»។

គេថាអាយុគ្រាន់តែជាតួលេខ ថ្វីដ្បិតថាតារាសម្ដែង តូតា ទើបតែមានវ័យ ២៦ ឆ្នាំ ចំណែកស្វាមីនាងមានអាយុដល់ទៅ ៤១ ឆ្នាំហើយក៏ដោយ ប៉ុន្ដែមើលទៅប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់ល្អូកល្អិនជាមួយគ្នាខ្លាំងណាស់ ហើយរូបភាពរបស់របស់ពួកគេដែលបានបណ្ដែតលើបណ្ដាញសង្គម និងសំណេរបង្ហាញពីសុភមង្គល។ គេសង្តេតឃើញថា ចាប់តាំងពីគូស្វាមីភរិយាមួយគូនេះចាប់ដៃគ្នាជាប្តីប្រពន្ធរហូតមក អស់ពេលជាង២ឆ្នាំ ហើយ ហើយក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃរ៕

មតិយោបល់