(ភ្នំពេញ)៖ :អាវុធហត្ថរាជធានីភ្នំពេញ ប្រកាសដំណើរការលេខទូរស័ព្ទ Hotline 1291 សម្រាប់ឲ្យប្រជាពលរដ្ឋរាយការណ៍ពេលមានបញ្ហាអ្វីកើតឡើង និងសុំអន្តរាគមន៍ភ្លាមៗ ។
បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។
អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។ សូមអរគុណ!
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/12/photo_2016-12-20_06-25-34.jpg?fit=1000%2C563&ssl=1)
![](https://i0.wp.com/postnews.com.kh/wp-content/uploads/2016/12/photo_2016-12-20_06-25-24-1.jpg?fit=630%2C375&ssl=1)
មតិយោបល់