ព័ត៌មានជាតិ

សាហាវណាស់! ប៊ិះទៅហើយ ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ត្រូវក្រុមជនសង្ស័យមានគ្នា ៣នាក់ ចាប់ចងដៃជើងប៉ុនប៉ុងរំលោភ…

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្ទះជួលបន្ទប់លេខ១ ស្ថិតនៅសង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានករណីក្មេងស្រីម្នាក់ ត្រូវក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានចាប់ចងដៃជើង ប៉ុនប៉ងចាប់រំលោភ ខណ:ម្តាយមិននៅផ្ទះ សំណាងហើយ បានអ្នកក្បែរខាងជួយទាន់ពេល។

ក្មេងស្រីរងគ្រោះឈ្មោះ ហ.ស.ហ ភេទស្រី អាយុ១១ឆ្នាំ មា​នស្រុកកំណើតខេត្តក្រចេះ និងម្តាយឈ្មោះ ស.វ.ត ភេទស្រី អាយុ៣២ឆ្នាំ អ្នកទាំងពីរស្នាក់នៅទីតាំងខាងលើ ។

ប្រភពពីម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយ មុនពេលកើតហេតុ រាល់ថ្ងៃមានកូនទាំងអស់៥នាក់ (ប្រុស៤នាក់) សព្វថ្ងៃធ្វើការរោងចក្រ ដើម្បីចញ្ចឹមកូន និងបង់ថ្លៃផ្ទះ។

ដោយនៅវេលាកើតហេតុ គាត់ក៏ចេញក្រៅ ហើយភ្លាមៗនោះ ក៏ស្រាប់តែមានក្រុមជនសង្ស័យចំនួន៣ នាក់ មិនស្គាល់អត្តសញ្ញាណ ពាក់មាស់ជិត រួចធ្វើជាសំទ្បេងមនុស្សស្រី ហៅក្មេងស្រីរងគ្រោះឲ្យបើកទ្វារ ពេលដែលក្មេងស្រីរងគ្រោះ បើកទ្វារនោះ ក្រុមជនសង្ស័យ បានធ្វើសកម្មភាពចាប់ចងដៃជើង រួចយកថ្នាំងងុយដេកកូរទឹកឲ្យក្មេងស្រីរងគ្រោះផឹក ប៉ុនប៉ុងចាប់រំលោភ ប៉ុន្តែត្រូវបានបុរសម្នាក់ ដែលជាអ្នកជិតខាងឈ្មោះ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ឃើញទាន់ស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យទាំងបីនាក់ ផ្អើលនាំគ្នារត់បាត់អស់តែម្តង។

ក្រោយកើតហេតុ ម្តាយជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗទេ ដោយគាត់ប្រាប់ថា ចាំថ្ងៃស្អែក ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយប៉ាក ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ជនល្មើស មកផ្តន្ទាទោសចំពោះមុខផ្លូវច្បាប់៕

មតិយោបល់