ព័ត៌មានជាតិ

នៅឥណ្ឌា៖ សត្វស្វា ២ក្បាល ត្រូវបានប៉ូលិសចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងការសម្លាប់សត្វឆ្កែ ២៥០ក្បាល

(ញូដេលី)៖ សត្វស្វា២ក្បាល ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់សត្វឆ្កែច្រើនជាង ២៥០ក្បាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះដោយអាជ្ញាធរនៅក្នុងទីក្រុង Beed នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា។

បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា, សត្វឆ្កែទាំងនោះត្រូវបានសម្លាប់ ក្នុងសកម្មភាពសងសឹករបស់សត្វស្វាមួយក្រុម បន្ទាប់ពីមានសត្វឆ្កែប៉ុន្មានក្បាលបានខាំសម្លាប់ កូនស្វាមួយក្បាល។ អ្នកភូមិម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថានៅក្នុងរយៈពេលជាង ២ ទៅ៣ខែមកនេះ មានសត្វស្វាមួយក្រុមតែងតែចូលមកចាប់កូនឆ្កែតូចៗ ហើយយកកូនឆ្កែទាំងនេះឡើងទៅលើចុងឈើ រួចទម្លាក់ចុះក្រោម។

គិតជាសរុបសត្វឆ្កែយ៉ាងហោច ២៥០ក្បាលហើយត្រូវបានសម្លាប់៕

ប្រភព៖​​​​​​ Hindustan Times

មតិយោបល់