ព័ត៌មានជាតិ

ជប៉ុន និងសហរដ្ឋអាមេរិក ព្រាងផែនការមួយ ដើម្បីជួយកោះតៃវ៉ាន់ ក្នុងគ្រាអាសន្ន, នេះបើតាម Kyodo

(តូក្យូ)៖ កងទ័ពអាមេរិក និងជប៉ុន ត្រូវបានគេរាយការណ៍បានព្រាងផែនការមួយឡើង ដើ ម្បីប្រតិបត្តិការរួមគ្នាមួយតាមដែលអាចធ្វើទៅបាន សំដៅជួយកោះតៃវ៉ាន់ ក្នុងគ្រាអាសន្ន ឬមានការវាយប្រហារណាមួយពីចិនដីគោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo។

Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះដោយលើប្រភពដែលខ្លួនទទួលបានពីជាន់ខ្ពស់ជប៉ុនម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះដដែល បានឱ្យដឹងទៀតថា នៅក្រោមផែនការខាងលើ ទ័ពជើងទឹកអាមេរិក នឹងបង្កើតមូលដ្ឋានទ័ពបណ្តោះអាសន្នមួយនៅលើកោះ Nansei ជាប្រជុំកោះក្រវាត់នៃកោះ Kyushu ស្ថិតភាគនិរតី ប្រទេសជប៉ុន។ ការបង្កើតមូលដ្ឋានទ័បបណ្ដោះអាសន្ននេះ នឹងជួយឱ្យកងកម្លាំងប្រដាប់អាវុធជប៉ុន ងាយស្រួលផ្តល់ជំនួយដូចជា សព្វាវុធ និងឥន្ធន:ជាដើម។

ប៉ុន្តែតាម Kyodo ផែនការខាងលើគ្រាន់តែជាសេចក្តីព្រាងសិនប៉ុណ្ណោះ ពោលគឺយោធាអាមេរិក និងជប៉ុន នឹងត្រូវជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំ «២+២» ថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសទាំង២ ដើម្បីពិភាក្សាពីផែនការនេះនៅដើមឆ្នាំ២០២២ ខាងមុខនេះ៕

មតិយោបល់