ព័ត៌មានជាតិ

ដេញគោមកពីឃ្វាល ខណៈដែលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់២នាក់ និងរងរបួសម្នាក់!..

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់មនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណ:ដែលពួកគេទាំង៣នាក់ដេញគោ មកពីឃ្វាលនៅវាលស្រែគោកច្រឹកលិច ភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ ច្រុច ហ៊ីង ភេទស្រី អាយុ៤៩ឆ្នាំ (ស្លាប់) ,ទី២ឈ្មោ ម៉ា សឿម ភេទស្រី អាយុ៦៧ឆ្នាំ (ស្លាប់) និងទី៣ឈ្មោះ ហ៊ា សាវុធ ហៅ ប៉ាក់ ភេទប្រុស អាយុ៥៣ឆ្នាំ(រងរបួស)។

ចំណែកសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់