ព័ត៌មានជាតិ

Barcelona និង De Jong ត្រៀមខ្លួនបែកផ្លូវគ្នាទោះបីមិនទាន់ចប់កុងត្រាក្តី

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Barcelona នឹងបន្តរងចាំរហូតដល់កីឡាករ De Jong នឹងត្រូវសម្រេចចិត្តយ៉ាងណាចំពោះសំណើរសុំឲ្យគាត់បន្តលេងជាមួយនឹងក្លឹប Cadiz សិនក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។

Barcelona បានចុះកុងត្រាខ្ចីជើងខ្សែប្រយុទ្ធ De Jong រូបនេះពីក្លឹប Sevilla ប៉ុន្តែមិនទាន់ផុតកំណត់ផងក៏មានបំណងចង់ឲ្យគាត់ចាកចេញទៅលេងជាមួយនឹង Cadiz ក្នុងលក្ខខណ្ឌខ្ចីជើងដដែលពីព្រោះថា Sevilla មិនចង់បានគាត់វិលត្រឡប់ឡើយ។

ដូចនេះកុងត្រានឹងធ្វើឡើងជាមួយនឹងក្លឹបទាំងបីចំពោះសំណើរចុងក្រោយមួយតែនឹងត្រូវរងចាំរហូតដល់មានការសម្រេចចិត្តចុងក្រោយមួយរបស់ De Jong ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារនៅពេលដែលក្រុមវិលត្រឡប់មករកការហ្វឹកហាត់វិញជាមុនសិន៕

មតិយោបល់