ព័ត៌មានជាតិ

FIFA បង្ហាញផែនការធ្វើព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២ឆ្នាំម្តងតែ Mbappe ឆ្លើយតបទាំងមិនពេញចិត្ត

បរទេស៖ ក្រោយមានលេចឬព័ត៌មានអំពីផែនការនៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដោយ FIFA ទៅជារយៈពេល២ឆ្នាំម្តងវិញនោះនៅថ្ងៃនេះតារាឆ្នើមរបស់ជម្រើសជាតិបារាំង Kylian Mbappe បានចេញមុខមកធ្វើការឆ្លើយតបចំពោះបញ្ហានេះ។

Mbappe បានធ្វើការឆ្លើយតបទាំងប្រឆាំងទៅនឹងផែនការរបស់ FIFA មួយនេះដោយលើកឡើងថាព្រឹត្តិការណ៍បាល់ទាត់រយៈពេលត្រឹមតែ២ឆ្នាំម្តងនឹងអាចធ្វើឲ្យវាលែងទទួលបានការចាប់អារម្មណ៍និងមិនត្រឹមតែប៉ុណ្ណោះនឹងធ្វើឲ្យកាលវិភាគរបស់ក្រុមជម្រើសជាតិនីមួយៗកាន់តែធ្ងន់ធ្ងរជាមិនខាន។

Mbappe បាននិយាយបែបនេះថា៖បាល់ទាត់ពិភពលោក២ឆ្នាំម្តង?ខ្ញុំមិនអាចនិយាយបានទេថាវាត្រូវឬខុសប៉ុន្តែបច្ចុប្បន្នជម្រើសជាតិមានកាលវិភាគប្រកួតយ៉ាងហោចណាស់៦០ប្រកួតរួចទៅហើយក្នុងមួយឆ្នាំដូចនេះប្រសិនបើអ្នកចង់បានគុណភាពនៃការប្រកួតអ្នកគួរតែទុកពេលឲ្យពួកគេសម្រាកផង៕

មតិយោបល់