ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ២៧ ផ្លូវលេខ២ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ដែកចុងស្រួច០១, សោចិញ្ចៀន ចំនួន០១, ទុលឡឺវីស ចំនួន០១, ដែកមូល ចំនួន០១, ដង្កាប់ ចំនួន០២ និងម៉ាឡេត ចំនួន០១។

ហេតុការណ៍៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ កំពុងអង្គុយប្រចាំការនៅចំណុចមុខទីស្នាក់ការ ស្រាប់តែឃើញជនសង្ស័យដើរទៅដើរមកនៅមុខទីស្នាក់ការ ដោយមានការសង្ស័យក៏បានឃាត់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួន នៅជាប់ខ្លួនជនសង្ស័យ កម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍។ បន្ទាប់ពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដើររកលួចកាច់សោរកម៉ូតូ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់