ព័ត៌មានជាតិ

ថៃ ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ទិញយន្ដហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក

(បាងកក)៖ កងទ័ពអាកាសថៃ ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍លើយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៨គ្រឿង ពីសហរដ្ឋអាមេរិក ដើម្បីយកមកពង្រឹង វិស័យការពារជាតិរបស់ខ្លួន។ នេះបើតាមសារព័ត៌មាន Bangkok Post។

សារព័ត៌មាន Bangkok Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីកងទ័ពអាកាសថៃបានឱ្យដឹងទៀតថា កងទ័ពអាកាសថៃត្រូវការកងកម្លាំងយន្តហោះចម្បាំងថ្មី ដ្បិតយន្តហោះចម្បាំងចាស់ៗ ដូចជាយន្តហោះចម្បាំងស៊េរី F-5 និង F-16 បានបម្រើការអស់ជាង ៣០ឆ្នាំមកហើយ ស្របពេលយន្តហោះចម្បាំងចាស់ៗត្រូវការចំណាយប្រាក់ ច្រើនក្នុងការថែទាំ និងមានបញ្ហាសុវត្ថិភាព។

យន្តហោះចម្បាំងត្រ F-35 ជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Lockheed Martin ដែលបច្ចុប្បន្នមានតម្លៃ៨២លានដុល្លារអាមេរិកក្នុងមួយគ្រឿង ខណ:កាលពីជំនាន់ F-35 នេះទើបចេញដំបូងៗ វាមានតម្លៃរហូតដល់ទៅ ១៤១លានដុល្លារអាមេរិកឯណោះ នៅក្នុងមួយគ្រឿង៕

មតិយោបល់