ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កណ្ដាល: នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចពាក់កណ្តាលស្ពានព្រែកសំរោង លើផ្លូវជាតិលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-6388 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូមិទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក(គេចខ្លួន) បើកបរស្របទិសគ្នាក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបែកក្បាល(របួសធ្ងន់) ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកម្លិះដង្កោដឹកយកទៅព្យាបាល ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។

មូលហេតុ៖ មកពីអ្នកបើកបរម៉ូតូ HONDA C 125 ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែករថយន្តបើកគេចចេញពីកន្លែងកើតហេតុ៕

មតិយោបល់