ព័ត៌មានជាតិ

ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ១៨៩,២១៣នាក់ និងស្លាប់៣៣២នាក់ ប្រឈមមុខនឹងអូមីក្រុង

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅក្នុងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លង COVID-19 ចំនួន ១៨៩,២១៣នាក់ និងអ្នកជំងឺ ៣៣២នាក់បានបាត់បង់ជីវិត។

ចំនួនករណីឆ្លងខាងលើនេះ គឺជាការបន្តបំបែកកំណត់ត្រាថ្មី ដោយកាលពីថ្ងៃពុធសប្តាហ៍នេះអ្នកឆ្លង ១៨៣,០៣៧នាក់ ត្រូវបានរាយការណ៍ ហើយចំនួនករណីឆ្លងទាំងនេះ មានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron។

Omicron ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសផ្ទាល់រកឃើញថា ជារីរុសដែលមានសមត្ថភាពចម្លង បានយ៉ាងលឿនរហ័សជាងវីរុស Delta ប៉ុន្តែវាមិនអាចបង្កឲ្យឈឺធ្ងន់ ឬដល់ថ្នាក់ចូលសម្រាកមន្ទីរពេទ្យច្រើនដូច Delta នោះឡើយ។

អាជ្ញាធរអង់គ្លេសនៅតែជំរុញឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ដ្បិតការឆ្លងជំងឺក្នុងចំនួនច្រើន និងការចូលសម្រាកមន្ទីរពេទ្យយ៉ាងគំហុក ដែលអាចនឹងធ្វើឲ្យប្រព័ន្ធសុខាភិបាល ពិបាកទប់ទល់៕

ប្រភព៖​​​​​​ Reuters

LONDON, UNITED KINGDOM – DECEMBER 14: A queue of people waiting to receive their Covid-19 booster jab at an NHS vaccination centre is seen on December 14, 2021 in London, United Kingdom. The government announced it was accelerating its Covid-19 booster programme due to concerns about the Omicron variant. The UK now intends to offer every adult a booster jab before the end of the year. (Photo by Leon Neal/Getty Images)

មតិយោបល់