កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩និង ៣០នាទី លើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ត្រង់ចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរស២នាក់ស្លាប់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1X-0283 អ្នកបើកបរឈ្មោះ ពៅ សឿន ភេទប្រុស អាយុ២២ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះ គុណ គៀន ភេទប្រុស អាយុ ១៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ។
សមត្ថកិច្ចបន្តថា មកដល់ចំណុចខាងលើ បានប៉ះជាមួយរថយន្ត ១គ្រឿងម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BN-8488 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះគេចខ្លួនបន្ទាប់ពីកើតហេតុ) កំពុងបើកបរពីទិសខាងលិចទៅទិសខាងកើត បន្ទាប់មករថយន្តបានទៅប៉ះមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ (ជាជនជាតិចិន) ដែលកំពុងដើរពីទិសខាងកើតទៅទិសខាងលិច ។
ករណីខាងនេះបណ្តាលឲ្យឈ្មោះ ពៅ សឿន និងឈ្មោះ គុណ គៀន ស្លាប់នៅនិងកន្លែងកើតហេតុ និងរងរបួសជនជាតិចិន ម្នាក់ធ្ងន់ ត្រូវបានរថយន្តដឹកទៅព្យាបាលនៅឯមន្ទីរពេទ្យ ។
ក្រោយកើតហេតុរួចសមត្ថកិច្ច បានវាស់វែងបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកសំរោងទង ដើម្បីចាត់ការតាមនីតិវីធី ៕
មតិយោបល់