ព័ត៌មានជាតិ

ករណីឃាតកម្ម ឳពុកចុង កាប់កូនស្រី ដាច់ ក និងដាច់ដៃស្តាំ បណ្តាលអោយជនរងគ្រោះស្លាប់នៅហ្នឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ មានករណីឃាតកម្មកើតមានឡើងនៅចំនុចផ្ទះជនរងគ្រោះភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះឈ្មោះ ណាង ស្រីលាភ ភេទស្រី អាយុ១៤ឆ្នាំ មានឳពុកចុងឈ្មោះ ច្រឹង ផល្លី អាយុ៣៦ឆ្នាំ ជាជនល្មើស បានកាប់កូនចុង ចំនួន ២កាំបិតផ្គាក់ដាច់ ក និងដាច់ដៃស្តាំ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។

ក្រោយពីសំលាប់កូនចុងរួចមកជនល្មើសឈ្មោះ ច្រឹង ផល្លី បានយកថ្នាំពុលផឹក ហើយយកខ្សែ មកចងកសំលាប់ខ្លួនតែម្តង ។

ករណីខាងលើស្តែងចេញពីការប៉ុនប៉ងចាប់រំលោភកូនស្រី (កូនចុង) ពីព្រោះនៅលើរាងកាយជនរងគ្រោះមានសល់ ខោលីអូ និងអាវលើដងខ្លួន ។ ករណីខាងលើសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធី៕

មតិយោបល់