ព័ត៌មានជាតិ

ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្នុងដីឡូតិ៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានករណីប្រទះឃើញ បុរសវ័យចំណាស់ម្នាក់ អាយុជាង៥០ឆ្នាំ បានដេកស្លាប់នៅក្នុងទីតាំងដីឡូតិ៍មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ទីតាំងស្ថិតនៅក្រុម២ ភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសធ្វើកោសល្យវិច្ច័យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលសាកសពទៅតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់