ព័ត៌មានជាតិ

ខឹង! គេណែនាំមិនឲ្យប្រើប្រាស់គ្រឿងញៀន តូចចិត្តលោតសម្លាប់ខ្លួន

ភ្នំពេញ ៖ ឥទ្ធិពលនៃគ្រឿងញៀន ធ្វើឲ្យបុរសម្នាក់គ្រប់គ្រងសតិខ្លួនឯងលែងបាន ខណ:ខឹងប្អូនថ្លៃប្រដែប្រដៅ ឈប់ឲ្យជក់គ្រឿងញៀន ស្រាប់តែលោ.តស.ម្លាប់ខ្លួន ពីផ្ទះជួលជាន់ទី៣ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌមានជ័យ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅមុខវត្តសាមគ្គីរង្សី ផ្លូវបេតុង នៅចំណុចមុខផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសខាងលើនេះមានឈ្មោះ ស៊ុម សាម៉ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតនៅឯខេត្តកំពត ។

បើយោងតាមសម្តីរបស់បងថ្លៃ នៃសពបុរសខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ប្អូនថ្លៃរបស់បុរសខាងលើនេះ បានស្តីបន្ទោស និងប្រដែប្រដៅថា ឈប់ឲ្យជក់គ្រឿងញៀនទៀតទៅ ស្រាប់តែបុរសរូបនេះ ខឹងប្អូនថ្លៃរបស់ខ្លួន ហើយក៏បានឡើងឈរលើបង្កាន់ដៃ បម្រុងនឹងលោ.តចុះមកក្រោម តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ នាំគ្នាជួយលួងលោម និងព្យាយាមជួយទាញដៃបុរសខាងលើ តែជាអកុសលមិនអាចជួយសង្រ្គោះ បានដោយបុរសខាងលើនេះ បានលោ.តទ.ម្លាក់ពីជាន់ទី៣ នៃបន្ទប់ជួល បណ្តាលឲ្យបែ.កក្បាលហូរឈា.មស្លា.ប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅធ្វើកំណត់ហេតុដោយឃើញភាពជាក់ស្តែងថា បុរសខាងលើនេះ បានលោ.តស.ម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពបុរសខាងលើនេះ ទៅឲ្យក្រុមគ្រួសារ ចាត់ចែងដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់