ព័ត៌មានជាតិ

ប្រចាំឆ្នាំ២០២១ តើពាក្យណា មានអ្នក Search ច្រើនជាងគេលើ Google?

ដូចរៀងរាល់ឆ្នាំ ថ្មីៗនេះ Google បានបង្ហាញនូវពាក្យដែលមានមនុស្សស្វែងរកច្រើនបំផុត នៅក្នុង Google Search ប្រចាំឆ្នាំនីមួយៗ ហើយនៅក្នុងឆ្នាំ ២០២១វិញក៏មានការបង្ហាញដែរ ដោយបែងចែកទៅតាម Category នីមួយៗដូចជា អាហារ, ព័ត៌មាន, ភាពយន្ត, រឿងភាគ និងមនុស្សផងដែរ។

នៅក្នុងការបង្ហាញរបស់ Google គឺប្រយោគថា “how to heal” មានន័យថា “វិធីធ្វើឲ្យប្រសើរឡើងវិញ” បានក្លាយជាប្រយោគមួយមានអ្នកស្វែងរក ឬ Search ច្រើនបំផុតប្រចាំឆ្នាំ២០២១ នេះតែម្ដង។ មូលហេតុចំបងដែលប្រយោគថា how to heal នេះ មានអ្នកស្វែងរកច្រើន Google បានបញ្ជាក់ប្រាប់ថា ដោយសារមនុស្សជាច្រើនជុំវិញពិភពលោក សុទ្ធតែបានជួបប្រទះនឹងបញ្ហាជំងឺរាតត្បាតដូចៗគ្នា ដូច្នេះហើយទើបធ្វើឲ្យគេព្យាយាមស្វែងវិធីដោះស្រាយ ឬក៏វិធីរក្សាជំហរឲ្យរឹងមាំបន្តដំណើរទៅមុខទៀត។

ទន្ទឹមគ្នានឹងប្រយោគខាងលើ Google ក៏បានបង្ហាញប្រយោគមួយចំនួនទៀត ដែលមានអ្នក Search ច្រើនដែរ ជាក់ស្ដែងរួមមានដូចជា how to honor someone មានន័យថា វិធីផ្តល់កិត្តិយសឲ្យអ្នកដទៃ, how to be yourself មានន័យថា របៀបក្លាយជាខ្លួនឯង ក៏ដូចជា What is my purpose? ជាដើម។

បើក្រឡេកទៅមើលតាម Category នីមួយៗវិញ សម្រាប់ផ្នែករឿងភាគគឺ Squid Game ជាចំណងជើងរឿងមានអ្នកស្វែងរកច្រើនបំផុត ហើយផ្នែកភាពយន្តវិញ គឺច្រើនជាងគេបានទៅលើ Eternals, Black Widow, Dune, Shang-Chi and the Legend of the Ten Rings និងរឿង Red Notice។

មតិយោបល់