ព័ត៌មានជាតិ

Augsburg ទិញបានយុវជនឆ្នើមជម្រើសជាតិអាមេរិក Pepi

បរទេស៖ តារាឆ្នើមជម្រើសជាតិអាមេរិកកីឡាករ Ricardo Pepi ទីបំផុតក្រោយលេចឬព័ត៌មានជាច្រើនរួចមកនៅថ្ងៃនេះគឺបានសម្រេចចិត្តផ្ទេរមកចូលរួមជាមួយនឹងក្លឹបលីគកំពូលអាល្លឺម៉ង់ហើយ។

ចាកចេញពីក្លឹប FC Dallas មកចូលរួមក្លឹប Augsburg លើកនេះជាមួយនឹងតម្លៃខ្លួនប្រមាណជា១៥លានផោន
ទាំងដែលកន្លងមកកីឡាករវ័យ១៨ឆ្នាំរូបនេះក៏មានក្លឹបធំៗផ្សេងទៀតចាប់អារម្មណ៍ផងដែរមានដូចជាLiverpool និងBayern Munich ជាដើម។

ការធ្វើតេស្តសុខភាពត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទរួចរាល់ហើយកុងត្រាក៏ត្រូវបានធ្វើឡើងជាផ្លូវការដែលនឹងមានរយៈពេលរហូតទៅដល់៥ឆ្នាំដល់ឆ្នាំ២០២៦៕

មតិយោបល់