ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូច ស្រីល័ក្ខ ប្រកាសជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជួយ សម្រាលទុក្ខលំបាកដល់ តាចេក បន្ទាប់ពីលលោកជួបគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងថា តារាកំប្លែងជើងចាស់ តាចេក ជួប គ្រោះ ថ្នាក់ចរាចរណ៍ ខណ:ដែល ជីវភាព កំ ពុងតែ ជួបការលំបាក តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសបង្ហាញពីសណ្ដានចិត្តជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយ សម្រាលទុក្ខលំបាកដល់ តាចេក និងប្ដេជ្ញាចង់ជួយរកមូលនិធិបន្ថែមតាមរយ:ការឡាយផ្ទាល់ ដើម្បី ជួយដល់ តាចេក ទៀតផង ។

សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ទូច ស្រីល័ក្ខ នាងពិតជាមានអារម្មណ៍ពិបាកក្នុងចិត្តណាស់ បន្ទាប់ពីបានឃើញស្ថានភាពរបស់ តារា កំប្លែង តាចេក ហើយក្នុងនាមនាងជាសិល្បករមួយរូបនាងពិតជាចង់ជួយសម្រាលការលំបាកខ្លះៗ តាម រយ:ការឡាយផ្ទាល់ ។

ទូច ស្រីល័ក្ខ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុស្រុកថា «សិល្ប:ខ្ញុំអើយ ខ្ញុំមានអាម្មរណ៍ពិបាកក្នុងចិត្តណាស់ ដោយ ឃើញ លោក ពូក្នុងស្ថានភាពបែបនេះ ក្នុង នាមក្មួយជាសិល្ប:ការិនីមួយរូប ក្មួយចូលរួមចំណែកជូនលោកពូ ៥០$ ហើយ ក្មួយ ពិតជាចង់ ជួបលោក ពូដោយផ្ទាល់ដើម្បី live រកថវិការខ្លះជួយសម្រួលជីវភាពពូ មិនបាច់តាម ABA ទេ គឺ live បានប៉ុន្មាន ជូន គាត់ប៉ុណ្ណឹង ចំនួនបងប្អូនជួយគាត់ បានទទួលដោយ មិនបាច់ចូល កុង របស់ បុគ្គលណាម្នាក់ ពូ ឃើញ ហើយតេមកក្មួយ»។

គួរបញ្ជាក់ថា តារាកំប្លែង តាចេក បានធ្វើដំណើរចេញពីផ្ទះដែលនៅលើភ្នំគិរីរម្យ ដើម្បីយកបន្លែ ទៅផ្សារ ត្រែង ត្រយឹង ។ ប៉ុន្តែអកុសលក៏បានជួបគ្រោះថ្នាក់ក្រឡាប់រម៉កកណ្ដាលផ្លូវ ដែលបណ្ដាល ឱ្យរងការខូច ខាត ទាំងរម៉ក និងបន្លែ ខណ:លោក និងកូន២នាក់ទៀត រងរបួសកំពុងព្យាបាល ៕

មតិយោបល់