កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងទី៥ ខែមករា ឆ្នាំ២០២២ ករណីហិង្សាដោយចេតនាចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ធី សំអូន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងឈើ។
ជនសង្ស័យឈ្មោះស្រេង ឃុន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ មុខរបរកម្មករ (ឃាត់ខ្លួន) រស់នៅភូមិសង្កាត់កើតហេតុ។
វត្ថុតាងចាប់យក៖ សំបកដបទឹកសុទ្ធម៉ាកអរុណាច្រកសាំងប្រើអស់ចំនួន១។
នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងក្រុមគ្រួសារព្រមទាំងបងប្អូនកំពុងតែឈរនិយាយគ្នាលេងនៅមុខផ្ទះ ពេលនោះស្រាប់តែជនសង្ស័យដែលត្រូវជាពូសាច់ថ្លៃដែលនៅផ្ទះជិតគ្នា បានដើរមកដោយមានកាន់ដបសាំងនៅនិងដៃផងបាននិយាយថា ជនរងគ្រោះនិងបងប្អូនមិនដែលអោយតំលៃខ្លួនទេ និងបាននិយាយគំរាមរកដុតសម្លាប់ជនរងគ្រោះ និងក្រុមគ្រួសារទៀតផង ទើបបណ្តាលអោយមានការឈ្លោះប្រកែកគ្នា រហូតដល់ជនសង្ស័យយកដបសាំងដែលកាន់នៅដៃចាក់ជះទៅលើខ្លួនជនរងគ្រោះរួចយកដែកកេះដុត បណ្តាលអោយឆាបឆេះរលាកខ្លួនជនរងគ្រោះមួយចំហៀងខ្លួនខាងឆ្វេង និងខ្ទាតសាំងចំត្របកភ្នែកកូនតូចរបស់ជនរងគ្រោះផងដែរ ភ្លាមនោះមេភូមិ និងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលប៉ុស្តិ៍កំពង់សំណាញ់ ធ្វើការសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់