ភ្នំពេញ ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានមកចងកសម្លាប់ខ្លួន នៅនឹងដើមពោធិ នៅដីឡូត៍មួយកន្លែង ក្នុងទឹកដីបឹងកក់ បង្កកាភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ០៩ និង២០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មកសំណងម្នាក់ ទៅបត់ជើង នៅក្នុងដីឡូត៍ ក៏ប្រទះឃើញបុរសម្នាក់ច.ង.ក នឹងដើមពោធិ ជាមួយខ្សែអង្រឹង បន្ទាប់មកក៏បានរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការហ៊ុំព័ទ្ធនៅជុំវិញកន្លែងកើតហេតុ និងបានរាយការណ៍បន្ត ទៅកាន់ការិយាល័យជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសពបុរស មិនស្គាល់អត្តសញ្ញាណខាងលើ ក្រោយពេលពិនិត្យសព រួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះ ពិតជាបានច.ង.ក ស.ម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមែនពាក់ព័ន្ធករណីឃាត.កម្មអ្វីនោះទេ។
បច្ចុប្បន្នសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់