ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Camry មួយគ្រឿងបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យតៃកុងរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់នាពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Camry មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-9156 ក្នុងល្បឿនលឿន រេចង្កូតបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យតៃកុងរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបររថយន្តម៉ាកCamry ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BF-9156 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ បើកបរក្នុងល្បឿនយ៉ាងលឿន ។ ខណ:មកដល់ត្រង់ចំណុច កើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង១ដើមនៅចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទេចផ្នែកខាងមុខ និងបែកកង់រងការ ខូចខាតយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តបង្កហេតុនោះវិញ បានរងរបួសធ្ងន់ត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះ ។

នៅក្រោយពេលកើតហេតុភ្លាមៗ ពុំទាន់ឃើញវត្តមាននៃកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ នោះទេ ។ ក្នុងហេតុការណ៍នេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះ ។

ហេតុការណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា សមត្ថកិច្ចជំនាញមានចំណាត់ការយ៉ាងណានោះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ហើយទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់