បរទេស៖ នៅក្រោយចប់ការប្រកួតយប់មិញនេះគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Man UTD លោក Ralf Rangnick បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Scott McTominayនិងអះអាងថាជាកីឡាករអនាគតសម្រាប់តំណែងប្រធានក្រុម។
McTominay គឺជាអ្នកស៊ុតបញ្ចូលទីបាន១គ្រាប់គត់ដើម្បីក្លាយទៅជាវិរៈបុរសក្នុងការប្រកួតជុំទី FA Cup យកឈ្ន Aston Villa ទាំងប្រផិតប្រផោយក្នុងលទ្ធផល១ទល់នឹង០យប់មិញ។
លោក Rangnick បាននិយាយបែបនេះថា៖គាត់(McTominay) ជាកីឡាករឈុតក្មេងរបស់ក្រុមទាំងថាមពលនិងទំរង់លេងពិតជាអស្ចារ្យ។បច្ចុប្បន្នគាត់ចាប់ផ្តើមរកគ្រាប់បាល់បានចាប់ផ្តើមមានជំនាញដឹកនាំផងជាមួយគ្នាដូចនេះមិនប៉ុន្មានឆ្នាំទៀតគាត់នឹងក្លាយជាប្រធានក្រុមជាមិនខាន៕
មតិយោបល់