ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថ្ងៃនេះ ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវអត់ភ្លើងប្រើពេញមួយថ្ងៃ

ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។

នៅថ្ងៃទី១៦ ខែកក្កដានេះ រាជធានីភ្នំពេញ មានខណ្ឌមួយចំនួនដូចជា ខណ្ឌច្បារអំពៅ សែនសុខ ឫស្សីកែវ និងខណ្ឌដង្កោ ព្រមទាំងក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រជាពលរដ្ឋនឹងមិនមានភ្លើងប្រើប្រាស់ឡើយ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច។

ព័ត៌មានលម្អិតពីអគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

មតិយោបល់